ភ្នំពេញ៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើកផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំនាយសេនាធិការជាន់ខ្ពស់លើកទី៧ Senior Stuff Talk (SST7) រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពភូមិន្ទថៃ។
ចូលរួមក្នុងពិធីផ្សព្វផ្សាយនេះ មាននាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូច កងអន្តរាគមន៍ អង្គភាព និងភ្ជាប់ Video Conference ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ។