បាត់ដំបង៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើណែនាំដល់មេបញ្ជាការ មេបញ្ជាការរង ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មីត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរៀងៗខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យក្នុងការអនុវត្តន៍តួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ។