រតនគិរី៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តសិលាសុវណ្ណគង្គា (ហៅវត្តអណ្តូងមាស) និងវត្តឧត្តមគិរីរតនារាម (ហៅវត្តញ៉ាង) ស្ថិតនៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។
គ្រឿងឧបភោគបរិភោគដែលលោកឧត្តមសេនីយ៍ មេបញ្ជាការ បានយកមកប្រគេនព្រះសង្ឃរួមមានទៀនព្រះវស្សា ០២គូ, អង្ករ ០៦បេ ស្មើនឹង ៣០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, មីម៉ាម៉ា ០២កេសធំ, ប៊ីចេង ០៥គីឡូក្រាម, ទឹកបរិសុទ្ធវីតាល់ ១០កេស, អំបិល ១០គីឡូក្រាម, ទឹកស៊ីអ៊ីវ ០៥យួរ, ទឹកត្រី ០៥យួរ, ត្រីខកំប៉ុង ០២កេសធំ និងប្រគេនបច្ច័យសម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងមួយវត្តថវិកាចំនួន ៣,០០០,០០០រៀល។ ប្រគេនបច្ច័យព្រះសង្ឃចំនួន ១០អង្គ អស់ថវិកាចំនួន ៧០០,០០០រៀល, ជូនថវិកាតាជីដូនជីចំនួន ១០នាក់ អស់ថវិកាចំនួន ២០០,០០០រៀល ឧបត្ថម្ភកម្លាំងការពារសន្តិសុខ ៣០០,០០០រៀល សរុបចំណាយថវិកាអស់ចំនួន ១០,៤៥០,០០០ រៀល។