You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា

ព្រះវិហារ៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ  មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកផងដែរ។