You are currently viewing កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់

ប៉ៃលិន៖ នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៥៧០៣ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ជាជនជាតិថៃ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។