You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ

ព្រះវិហារ៖ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ ទៀនព្រះវស្សា០១គូរ, អង្ករ១០ការ៉ុង, មី០១កេសធំ, ទឹកត្រី០៦យួរ, អំបិល០៦កញ្ចប់, ស្ករស០៦កញ្ចប់, ទឹកបរិសុទ្ធ១៩យួរ និងបច្ច័យលុយខ្មែរ ២,៤៥០,០០០រៀល លុយដុល្លារ ៣៣០ដុល្លារ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ លើខ្នងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។