តាកែវ៖ នៅវេលាម៉ោង ៩ និង៣០នាទី ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានស្រុកព្រៃកប្បាស អញ្ជើញចុះសួរសុខទុក្ខលោព្រិន្ទបាលឯក ឃៀម សុខុម ជំនួយការមូលដ្ឋានស្រុកព្រៃកប្បាស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មកន្លងមក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាននាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្តតាកែវចំនួន ២,៦១៤,០០០៛ ប្រគល់ជូនលោកព្រិន្ទបាលឯក ឃៀម សុខុម ផងដែរ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានជូនពរដល់លោកពព្រិន្ទបាលឯក និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គល គ្រប់ពេលវេលា។