ព្រៃវែង៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ខេង សួរ នាយការិយាល័យ វិស្វកម្ម កងរាជអាវុធលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យបច្ចេកទេស ដំណើរការសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង (ថ្មី) ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។