កណ្តាល៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដាលើកទិសដៅផែនការសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ស្រុកកោះធំ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ ព្រមទាំងបានផ្សព្វផ្សាយណែនាំការងារមួយចំនួនទៀតរបស់អង្គភាព ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីនាយ នាយរង អាវុធហត្ថដែលមានការពាក់ព័ន្ធ។ សូមបញ្ជាក់ជូនថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ស្រុកកោះធំ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលនាពេលនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងមានទំនុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាឱកាសនោះលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានអបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្នាដៃ ដែលនាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ទទួលបានក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ ដើម្បីបម្រើសេចក្តីសុខ ចូលរួមរក្សាសន្តិភាព ជូនប្រជាពលរដ្ឋ។