ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកក្រគ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង និងមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅចំណុចភូមិសាស្ត្រ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៦៧កន្លែង។
បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលបរ ចំនួន ៩៦ គ្រឿង
០២. របាំងសាច់អួន ប្រវែង ៤៥១៨០ ម៉ែត្រ
០៣. កូនត្រីចម្រុះ ១២០០ គីឡូក្រាម
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីត្រូវបានលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)