ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាកាកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី កែវ សុជាតិ ចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ប៊ុន រ៉ាឌី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅភូមិឈូក សង្កាត់-ក្រុងសំរោង ដោយយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ប៊ូ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររស់នៅភូមិ-សង្កាត់ ជាមួយគ្នាបណ្តាលឱ្យរបួស ២កន្លែង ដាច់ឆ្អឹងដើមដៃខាងស្តាំ និងខ្នងផ្នែកខាងស្តាំ (មូលហេតុផឹកស្រាទាស់សំដីគ្នា) បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។
ដោយឡែកជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។