You are currently viewing តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខលោក គឹម សាមិទ្ធ

តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខលោក គឹម សាមិទ្ធ

ព្រះសីហនុ៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការររង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវមូលនិធិតេជា ១២៥ ចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានអង្ករចំនួន ០២បាវតូច ស្មើនឹង ៥០គីឡូក្រាម, ភេសជ្ជៈ ០៤កេស, មី ០២កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០៤ដប ប្រគល់ជូនដល់លោក គឹម សាមិទ្ធ  ភេទប្រុស អាយុ៦៥ឆ្នាំ (ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ទោ) ជាសមាជិកគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់  ដល់គេហដ្ឋានស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។