កែប៖ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ-នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។