You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កងរាជអាវុធហត្ថទូទាំងខេត្ត ដើម្បីឲ្យយល់ជ្រាបច្បាស់ពីតួនាទី ភារកិច្ច របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។

វត្តមានចូលរួមក្នុងពិធីនេះមានលោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
ឯកឧត្តម ឧត្តសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានលើកឡើងពីសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងនៅលើពិភពលោក ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យយល់ច្បាស់ ពីការវិវត្តន៍ប្រែប្រួលទាំងអស់នោះ។ ឯកឧត្តម មេបញ្ជាការ បានលើកឡើងពីសមិទ្ធផលនិងស្នាដៃសំខាន់ៗ ក្នុងការកសាងជម្រុំជម្រក អគារធ្វើការ មធ្យោបាយ គ្រឿងបំពាក់ ការចិញ្ចឹមសុខមាលភាពកងទ័ព និងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកងរាជអាវុធហត្ថ សម្រេចបាន ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ សូមថ្លែងនូវការកោតសរសើរ និងអរគុណ ព្រមទាំងជូនពរដល់អាវុធហត្ថទាំងអស់ បន្តខិតខំប្រឹងប្រែងរួមគ្នាកសាង អង្គភាពកងរាជអាវុធហត្ថ ឲ្យកាន់តែមានភាពជឿនលឿន ដើម្បីជាស្នូល ជាកម្លាំងការពារសន្តិសុខ រក្សាសណ្តាប់ធា្នប់ រួមចំណែកកសាង និងពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។


(អត្ថបទ ម៉ាង សាម៉ន)