You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃនៅវត្ត សោភ័ណ្ឌរតនារាម

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃនៅវត្ត សោភ័ណ្ឌរតនារាម

រតនគិរី៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវបានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្ត សោភ័ណ្ឌរតនារាម (ហៅវត្តជំរុំបីស្រុក) ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។