ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងក្រុមគ្រួសារបានដឹកនាំសហការីនាំយកទៀនព្រះវស្សា និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺវត្តបាក់នឹម និងវត្តគោកភ្លុក ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយក្នុងមួយវត្តមានទៀនព្រះវស្សា ១គូរ សាដក ៣កញ្ចប់ អង្ករ ៨ការ៉ុង ទឹកត្រី-ទឹកស៊ីអ៊ីវ ៥យួរ ទឹកបរិសុទ្ធ ២យួរ ទឹកផ្លែឈើ ១កេស ទឹកក្រូច ៥កេស និងបច្ច័យ ចំនួន ១,២១០,០០០រៀល ។
ដោយឡែកវត្តបាក់នឹមស័ង្កសី ៤៥សន្លឹក និងបច្ច័យចំនួន ២,៥០០,០០០រៀល។
ជូនតាជី ដូនជី ២៧នាក់ ក្នុងម្នាក់ ១០,០០០រៀល ប្រជាការពារ ៦នាក់ ក្នុងម្នាក់ ៤០,០០០រៀល សរុបថវិកាទាំងអស់ ចំនួន ៦,៨១៤,០០០រៀល។