You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីយោធភូមភាគទី៧

ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីយោធភូមភាគទី៧

វៀតណាម៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ ច្រកទ្វារអន្តរជាតិបាវិត (ម៉ុកបាយ)  កម្ពុជា-វៀតណាម លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារភស្តុភារសម្ភារបច្ចេកទេស និងវិស្វកម្ម បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីបញ្ជាការដ្ឋាន យោធភូមិភាគីទី៧ កងទ័ពប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ដាន វ៉ាងឡាំ មេបញ្ជាការរង យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ។