បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីលួចមានស្ថានទម្ងន់ទោស និងប្រេីប្រាស់ឯកសណ្ឋានក្លែងក្លាយ។
នេះបើយោងទៅតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង ២២ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ តុក ណាវី(ហៅតុក តឿ)ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចាប់ខ្លួនលេខ៣០២ដ.ប.ច.ខ របស់ចៅក្រមសេីុបសួរ សាលាដំបូងខេត្តបាត់ដំបង ដែលចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស និងប្រេីប្រាស់ឯកសណ្ឋានក្លែងក្លាយ ស្ថិតនៅចំណុចខ្នងប្រឡាយ១៧មេសារ នៅក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)