បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តផងដែរ។