You are currently viewing ឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កោះកុង៖ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីលោក លោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ។