កណ្តាល៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់ វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ ម៉ូតូ ០១គ្រឿង សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។