You are currently viewing តំណាងឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញសាកសួរសុខទុក្ខលោក យាន រ៉ាម៉ូ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

តំណាងឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញសាកសួរសុខទុក្ខលោក យាន រ៉ាម៉ូ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សូ សែន នាយសេនាធិការរង បានអញ្ជើញសាកសួរសុខទុក្ខលោក យាន រ៉ាម៉ូ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានចូលនិវត្តន៍ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការសាកសួរសុខទុក្ខក្រុមការងារបាននាំយកនូវថវិកាចំនួន ៤,៣៨០,០០០៛ (បួនលានសាមសិបប្រាំបីម៉ឺនរៀល) ក្នុងនោះថវិកាដែលជាការចូលរួមរបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តមានចំនួន ២,៣៨០,០០០៛ (ពីរលានសាមសិបប្រាំបីម៉ឺនរៀល) និងថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានចំនួន ២,០០០,០០០៛ (ពីរលានរៀល) ទៅឧបត្ថម្ភដល់លោក យាន រ៉ាម៉ូ ផងដែរ។