ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកវរសេនីយ៍ឯក ខេង សួ នាយការិយាល័យវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៊ិន បូនីបុត្រ អ្នកម៉ៅការសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់ អគារសេនាធិការដ្ឋានបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងពិភាក្សាការងារ ទិសដៅការកសាងហេដ្ឋារចនាសម្ព័ន្ធនានាបន្តទៀត។