You are currently viewing អាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ធំ៖ ក្រោមការដឹកនាំពីលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ និងបង្រ្កាបករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ចំនួន ០២គោលដៅជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ចាប់យកវត្ថុតាងរួមមាន កាំបិតចំនួន ០៦ដើម ទូរស័ព្ទដៃចំនួន០៩គ្រឿង កាំភ្លើងកែច្នៃចំនួន០២ដើម ដែកឆាបចុងស្រួចចំនួនមួយដើម ស្នាប់ដៃចំនួន០១ ថ្នាំញៀនចំនួន ០៥ កញ្ចប់មួយកញ្ចប់ធំ និងបួនកញ្ចប់តូចស្មើរ ៤.៩៥ក្រាម (ថ្លឹងទាំងសំបកថង់) ម៉ូតូចំនួន០៣គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន គ្រាប់កាំភ្លើង AKចំនួន០១គ្រាប់ ករណីខាងលើនេះចំពោះជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។