មណ្ឌលគិរី៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក រិទ្ធ រាជសីហ៍ មេបញ្ជាការរង ទទូលការងារជំនាញកសាងកម្លាំង បានចែកអត្តសញ្ញាណបណ្ណកងយោធពលខេមរភូមិន្ទ ជូនអតីតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧៨ ចំនួន ០២នាក់ ។