You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង នាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង នាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត

កោះកុង៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្ត បាបនាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត (វត្តទេពនិមិត្ត និងវត្តជោត្តវិញ្ញាណ) ដែលក្នុងមួយវត្តៗបាន ទៀន១គូ, អង្ករ១បាវ=៥០គីឡូក្រាម, ភេសជ្ជៈ ៦កេស, មី២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ ១យួរ, ប៊ីចេង១គីឡូក្រាម, ស្ករស ២គីឡូក្រាម និងទឹកបរិសុទ្ធ២យួរ ព្រមទាំងបច្ច័យចំនួន ៦០០,០០០រៀលផងដែរ៕