ឧត្តរមានជ័យ៖ ដោយមានការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅម៉ោង ២៣ និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការស្រុក ចុះបង្ក្រាបករណីរក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ហេង ហ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំ-ស្រុកខាងលើ។
វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ធំ និង ១០កញ្ចប់តូច ទម្ងន់សរុប ២.៤៥ក្រាម ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានអនុវត្តតាមនីតិវិធី។