កណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ តេង រ័ត្ន ប្រធាន មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានចុះសាកសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកាមួយចំនួនជូន លោក អនុសេនីយ៍ទោ ជា លីវុធ ជំនួយការមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលគ្រួសារមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងឱកាសនោះដែរនាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក មេបញ្ជាការរង ព្រមទាំងសមាជិកក្នុងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។