កំពង់ធំ៖ ព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យមើលទីតាំងទួលសុវត្ថិភាពទាំង៤កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ រួមមានទីទួលសុវត្ថិភាពវត្តឈើទាលស្ថិតនៅភូមិឈើទាល ឃុំឈើទាល,ទីទួលសុវត្ថិភាពទួលស្វាយស្ថិតនៅភូមិទួលស្វាយ ឃុំឈើទាល, ទីទួលសុវត្ថិភាពទួលគ្រោះស្ថិតនៅភូមិក្លែង ឃុំក្លែង, ទីទួលសុវត្ថិភាពវត្តអណ្ដូងព្រីងស្ថិតនៅភូមិអណ្ដូងព្រីង ឃុំឈើទាល ដើម្បីសម្រាប់ត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះធម្មជាតិផ្សេងៗកើតឡើង ដូចជាគ្រោះមហន្តរាយជំនន់ទឹកភ្លៀងជាដើម។