You are currently viewing អាវុធហត្ថខេត្តកណ្តាល ឃាត់ឃ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តកណ្តាល ឃាត់ឃ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

កណ្តាល៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ទូរស័ព្ទ ០៣គ្រឿង សម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។