You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធ ករណីលួចម៉ូតូ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធ ករណីលួចម៉ូតូ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦ និង៣៧នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ជនសង្ស័យម្នាក់  ករណីលួចម៉ូត ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។