ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៧,៦៣១,៣០០រៀល ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ង៉ែត ចាន់ណារ៉ុង ជំនួយការ ការិយាល័យផែនការ ដឹកជញ្ជូន មន្ទីរសម្ភារបច្ចេកទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ។