កោះកុង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង នៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោកស្រីអនុសេនីយ៍ឯក បូ វុដ្ឋា នាយលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាចំនួន ៤០០,០០០រៀល ក្នុងនោះថវិកា លោក មេបញ្ជាការចំនួន ២០០,០០០រៀល ថវិការក្រុមការងារ យេនឌ័រ ២០០,០០០រៀល ដើម្បីទៅសួរសុខទុក្ខ និងប្រគល់ជូនលោកស្រី អនុសេនីយ៍ឯក មាស សុគន្ធា នាយការិយាល័យគោលនយោបាយ នៃមន្ទីរកសាងកម្លាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។