បាត់ដំបង៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដន៍តួនាទី ភារកិច្ច និងកែតម្រូវរបាយការណ៍កងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម លោកនាយសេនាធិការរង លោកនាយរងលេខាធិការដ្ឋាន លោកប្រធានមន្ទីរទាំង៧ នាយការិយាល័យផែនការ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។