តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការតំណាងលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៣ និងមានការចូលរួមពីនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិល័យ មេបញ្ជាការមូលដ្ឋានក្រុង -ស្រុក ស្នាក់ការគោលដៅ។