ស្ទឹងត្រែងៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិឫទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទគគី និងកកោះចំនួន០៦ម៉ែត្រគូប
០៣. ឈើប្រណិតប្រភេទបេងចំនួន១៥ដុំ និងឈើផ្សេងៗ មួយចំនួនទៀត។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បី ចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)