កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានពិភាក្សា ឆ្លង និងសម្រេចការងារសំខាន់ៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត៕