ព្រៃវែងៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ០៩ និង២០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់រំចង់ ស្ថិតក្នុងភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ដាំង យាំ ភី ភេទ ប្រុស អាយុ ១៨ឆ្នាំ ភូមិ ព្រែកធំ ឃុំ អ្នកលឿង ស្រុក ពាមរក៌ ខេត្តព្រៃវែង
០២. សុខ ចរិយា ភេទ ស្រី អាយុ ១៨ឆ្នាំ ភូមិ ឈើទាល ឃុំ តាស៊ូស ស្រុក ស្វាយជ្រំុ ខេត្ត ស្វាយរៀង
០៣. សែម សិលា ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិ ឧត្តម ឃុំ ព្រែកក្របៅ ស្រុក ពាមជរ ខេត្ត ព្រៃវែង
០៤. ឈិន មុី ភេទ ស្រី អាយុ ២០ឆ្នាំ រស់នៅភូមិពកអាទាវ ឃុំ លើកដែក ស្រុក លើកដែក ខេត្តកណ្ដាល។
ភ្នាក់ងារ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ចំនួន០១គ្រឿង
០២. ដែកកេះ០១
០៣. ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)