កោះកុង៖ នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថក្រោមការដឹកនាំលោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពីនាយសេនាធិការរង ប្រធានមន្ទីរ នាយលេខាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងក្រុមជំនួយការ។