ឧត្តរមានជ័យ៖ ដោយមានការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រែកណ្ដាល ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) កញ្ចប់ធំ ២កញ្ចប់ និងកញ្ចប់តូច ៣កញ្ចប់ ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។