ឧត្តរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល ជូនដល់លោក វរសេនីយ៍ត្រី ឈឹម សុម៉ានីន នាយការិយាល័យគោលនយោបាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ប្រធានមន្ទីរក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដផងដែរ។