You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីពាក់ព័ន្ធនឹងករណីលួច

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីពាក់ព័ន្ធនឹងករណីលួច

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន  នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ជនសង្ស័យម្នាក់ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០០នាទីយប់ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។