You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយ​ការងារ​ចិត្តសាស្ត្រ​ដល់អាវុធហត្ថនៅខេត្តកោះកុង

ឧត្តមសេនីយ៍ទោ នាង សុជីវី បន្តអប់រំផ្សព្វផ្សាយ​ការងារ​ចិត្តសាស្ត្រ​ដល់អាវុធហត្ថនៅខេត្តកោះកុង

អហ កោះកុង៖ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីផ្សព្វផ្សាយ ស្តីពីការងារអប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេសចំនួនប្រមាណជិន២០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថលើ​ផ្ទៃ​ប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់​ការងារ​សតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាន​នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកប​ដោយ​មនសិការ​ស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាព​ចំណេះ​ដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។

ដោយមាន​ការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បាននឹងកំពុងធ្វើការផ្សព្វផ្សាយ​អំពី​ព្រឹត្តការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅ និងធ្វើបទបង្ហាញអំពីកងរាជអាវុធហត្ថដូចជា បញ្ហាព្រំដែន, តួនាទី ភារកិច្ច​ទទួលខុសត្រូវ ស្របតាមរចនាសម្ព័ន្ធ, សិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាអាវុធហត្ថ, សិទ្ធិនិងករណីកិច្ចក្នុងនាមជាប្រជាពលរដ្ឋ, ការកសាងខ្លួនឱ្យក្លាយជាអាវុធហត្ថឆ្នើម គំរូ និងមានស្នាដៃល្អ, ការគោរពវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ថា រយៈពេលជាង២២ឆ្នាំនេះ កងរាជអាវុធហត្ថបានបង្កើត​នូវស្នាដៃ​និងសមិទ្ធផល​ក្នុងការ​រួមចំណែកយ៉ាងសំខាន់ជាមួយសមិទ្ធផលរួមរបស់កងយោធពលខេមរភូមិន្ទនិងប្រទេសជាតិ។ ជាក់ស្តែង យើងបានបង្ក្រាបបទល្មើស ពង្រឹងការ​អនុវត្តច្បាប់ រក្សាស្ថិរភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះដោយ​មហន្តរាយ​ផ្សេងៗ។ ចំណុចលេចធ្លោរយៈពេលចុងក្រោយនេះ គឺយើងបានធ្វើការទប់ស្កាត់នូវឧបាយកលបង្កចលាចល ប្រឆាំងដាច់ខាតចំពោះបដិវត្តន៍ពណ៌ ដើម្បីបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ បំផ្លាញនីតិរដ្ឋ និងឯកភាពជាតិ ពីសំណាក់មជ្ឈដ្ឋានជ្រុលនិយម។

aa39e7bf5fb721f6b47750eb6072079f

4854e023930412d1abbef8f71c698452