You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ដឹកនាំដោយលោក ឈិន តួ នាយរងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចលេខ នៅចំណុច(៣៤០០៧៨២-១៥១២៣១៥) ចាប់ពីឃុំកំពង់លួងរហូតដល់ចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ លទ្ធផលរិបអូសរបាំងសាច់អួន១៩ខ្សែ ប្រវែង៣១៥០ម៉ែត្រ ក្បាលបរចំនួន ១១គ្រឿង លូកងសាច់អួនចំនួន ៩មាត់ បង្គោលចំនួន ៧៥០ដើ និងចាក់លែងកូនត្រីចម្រុះចំនួន៧៥គីឡូក្រាមចូលបឹងទន្លេសាបវិញចំណែកម្ចាស់បានគេចខ្លួនបាត់។