តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងារខេត្តបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយយោធិនដែលចូលសោធននិវត្តន៍ និងបានបើកកិច្ចប្រជុំជួរបញ្ជាការដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដល់យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ។