ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល ជូនដល់ លោក វរសេនីយ៍ត្រី គយ សារូ នាយការិយាល័យបំពាក់ និងបរិក្ខារ ដែលកូនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ ដើម្បីជួយសំរួលក្នុងការព្យាបាល។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោប្រធានមន្ទីរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ដ ផងដែរ។