You are currently viewing មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

កំពង់ធំ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ និងបង្ក្រាបទល្មើសប្រើប្រាស់ និងចាត់ចែងនៅសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៣ នៅចំណុចភូមិតារាម ឃុំត្បែងស្រុកកំពង់ និងចំណុចភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ និងចំណុចភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

នៅវេលាម៉ោង ១០:៣០ នាទីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ទោជា គឹម លេង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវ និងអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ១៤៦ អ.ក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយលោកឆាយ សុត្រាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។ បញ្ជាឲ្យជនសង្ស័យឈ្មោះ អុល គឹមសាន្ត ហៅជា គឹមសាន្ត ភេទប្រុសអាយុ១៨ ឆ្នាំរស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ពីបទជួញដូរនៅសារធាតុញៀនដោយខុសច្បាប់។