ព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចេញល្បាតចល័តតាមភូមិសាស្ត្រ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។