កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកតាសួសស្ថិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុង១៨កន្លែង ប្រវែង ៥០០ម៉ែត្រ, លូស្បៃមុង១៣ មាត់, បង្គោលចម្រុះ ចំនួន ២០០ ដើម, ចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ១៥០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។