កោះកុងៈ ជនសង្ស័យចំនួន០៧នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨ និង២០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផែអូបរ័ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីលោក ហេង ណាត មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ហម ប្រុស (ហៅអាឆ្កែ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ជាមុខសញ្ញាចាស់ទើបនិងចេញពីពន្ធនាគារ
០២. ដួង ណារិន (ហៅអាកណ្ដុរ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់ដងទង់ មុខសញ្ញាចាស់ដូចគ្នា
០៣. ជុំ ម៉ុស( ហៅសន) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
០៤. សែន សុកនូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ
០៥. ន ស្រីណាម ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
០៦. ជ័យ តុលា ភេទប្រុស អាយុ១៧ឆ្នាំ ខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង
០៧. ស៊ន វត្តារះស័ក្ក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិ៣ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៣៧ក្រាម
០២. ជញ្ជីង ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០៥គ្រឿង
០៤. ម៉ូតូ ចំនួន០១គ្រឿង
០៥. ដែកឆាប ចំនួន០១
០៦. ដបសំរាប់ជក់គ្រឿងញៀន១
០៧. ទុយោជក់ថ្នាំ ៣
០៨. ដែកកេះ ៤
០៩. កន្ទ្រៃ ១
១០. ថង់សំរាប់ច្រកថ្នាំញៀន១៦ និងកញ្ចប់បារីចំនួន ២៤។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)